កុមារ​មិនគួរ​ប្រឈមនឹង​ការភ័យ​ខ្លាចឡើយ

 

អត្ថបទដោយ យេន យេប ក្លែនរេនស៊ីង្គ នាយកប្រចាំប្រទេស​ អង្គការភ្លែនអន្តរជាតិកម្ពុជា​

ក្រោយពីទទួលបានព័ត៌មានតាមរយៈរបាយការណ៍ សេចក្តី​ថ្លែងការណ៍ និង​ការ​បង្ហោះក្នុងបណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មានសង្គម​អស់រយៈពេល​ជាច្រើន​សប្តាហ៍កន្លងមក យើង​យល់ថា យើងទាំងអស់គ្នាគួរ​តែ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុងការជំរុញ​​អ្នកពាក់ព័ន្ធទាំងអស់បញ្ឈប់នូវសកម្មភាពនានាដែលធ្វើឲ្យកុមារ​​ប្រឈមនឹង​គ្រោះថ្នាក់ ជា​ពិសេស ​អ្នកដែល​ចូលរួម​ដោយចេតនា និង​អចេតនា។ ​យើង​ទាំងអស់គ្នា​ស្រឡាញ់​កុមារ​របស់យើងគ្រប់រូប។ សំខាន់ជាងនេះទៅទៀត​ ការ​វិនិយោគ​លើកុមារ​គឺជា​ការ​វិនិយោគ​មួយប្រកបដោយសុវត្ថិភាពខ្ពស់បំផុត​ចំពោះ​អនាគត​សម្រាប់​មនុស្សគ្រប់រូប។

Kidway 6

ក្នុងនាមជា​អង្គការ​សិទ្ធិកុមារ អង្គការ​ភ្លែនអន្តរជាតិកម្ពុជា​សូមស្វាគមន៍ចំពោះវិធានការ​​បង្រ្កាប​មេខ្លោង​ដែលនៅពីក្រោយការ​ធ្វើ​ឲ្យ​កុមារក្លាយជាកុមា​រសុំទាន និងមិនលើកទឹកចិត្ត ​ចំពោះការ​​ផ្សព្វផ្សាយ​ដោយ​គ្មានមូលដ្ឋាន និង​ចេតនាអាក្រក់​ស្តីពីករណី​ចាប់ពង្រាត់កុមារនៅ​ក្នុងបណ្តាញផ្សព្វផ្សាយ​ព័ត៌មានសង្គមក្នុងគោល​បំណង​បង្កភាពភ័យខ្លាច​ និងការ​ភ័ន្ត​ច្រឡំក្នុងសង្គម។

តាមរយៈកិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធិ​រវាងស្ថាប័ន​រដ្ឋាភិបាល និងស្ថាប័នមិនមែន   ​រដ្ឋាភិបាល ​ជាពិសេស ​ចាប់តាំង​ពី​ការ​ផ្តល់​សច្ចាប័ន​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ ១៩៩២ (UN-CRC) កម្ពុជា​បាន​បង្កើត និង​អនុវត្ត​ការ​​គាំទ្រ នីតិវិធី ក្របខណ្ឌ​គតិយុត្តិ និង​ច្បាប់​ផ្សេងៗជាច្រើន។

ក្នុងចំណោមនីតិវិធី ក្របខណ្ឌ​គតិយុត្តិ និង​ច្បាប់ ទាំងនោះ កម្ពុជា​មានបង្កើត​ជា​ស្រេច​នូវ​ផែនការ​សកម្មភាព​ជាតិ​សម្រាប់ការ​អភិវឌ្ឍ​​របស់​កុមារ​ គោលនយោបាយកិច្ចការពារ​កុមារ​នៅ​តាមសាលារៀន ក្រុមប្រឹក្សា​ជាតិកម្ពុជា​ដើម្បីកុមារ គណៈកម្ម​ការ​ជាតិការពារ​កុមារ​ គណៈកម្មាធិការ​ឃុំទទួលបន្ទុកកិច្ចការ​នារី និង​កុមារ ក្រុមការងារ​បច្ចេកទេស​ទទួលបន្ទុកកិច្ចការពារ​កុមារ និង​ខ្សែទូរស័ព្ទ​ពិសេស​សម្រាប់កិច្ច​ការពារកុមារ។

ទោះបីជាសកម្មភាពទាំងនេះបាននឹងកំពុងអនុវត្តក៏ដោយ ក៏​យើង​នៅតែ​ត្រូវការ​ឆន្ទៈ     មុះមុត និង​កិច្ចសហការ​ល្អប្រសើរ​ពី​អ្នកពាក់ព័ន្ធ ចាប់​ពី​សាធារណៈជន​រហូតដល់​អ្នកពង្រឹង​ការអនុវត្ត​ច្បាប់​ គ្រូបង្រៀន ប្រជាជនរស់នៅក្នុងសហគមន៍ មាតាបិតា និង​កុមារផ្ទាល់។

នៅពេលដែល​គោលនយោបាយ និងយន្តការ​ ការពារនិង​ធានាសុវត្ថិភាព​កុមារ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដាក់​ឲ្យ​អនុវត្ត​ កុមារ​នឹងយល់ថា​ ពួកគេ​មានសុវត្ថិភាព​គ្រប់ទីកន្លែង ហើយ​ពួកគេ​នឹង​ក្លាយ​ជា​ផ្នែក​ដ៏សំខាន់​នៃ​សន្តិសុខសង្គម។

ទន្ទឹមនឹងនេះ ព័ត៌មានត្រឹមត្រូវស្តីពីអសន្តិសុខ មិនត្រឹមតែត្រូវបាន​ផ្តល់​ដល់កុមារ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ប៉ុណ្ណោះទេ ប៉ុន្តែ​យើងក៏ត្រូវ​ធានាផងដែរ​ថា ព័ត៌មាន​ទាំងនោះ​បាន​ផ្សព្វផ្សាយដល់​កុមារងាយរងគ្រោះ និង​បង្កើត​ទំនុកចិត្ត និង​សន្តិភាព​សម្រាប់​ពួកគេ។

រាល់ករណី​រំលោភបំពាន និងចាប់ពង្រាត់កុមារ​គឺជាការគំរាមកំហែង​ទាំងពេល​បច្ចុប្បន្ន និង​នៅថ្ងៃអនាគត​សម្រាប់​កម្ពុជា និង​សកលលោកទាំងមូល។​ បញ្ហាដែលកើតមានឡើងជា​យូរ​ណាស់​មកហើយនេះ ​បានធ្វើឲ្យមនុស្សជាច្រើន​​ទទួលយក​ហេតុការណ៍នេះ​ថាជា​បញ្ហា   ធម្មតាក្នុង​សង្គម​ ចំណុចនេះ យើងមិនបានគិតនៅឡើយចំពោះ​អ្នកដែល​មានចេតនា​ប្រើប្រាស់កុមារ​ជា​មធ្យោបាយ​ដើម្បីទាញយកផលប្រយោជន៍​សម្រាប់អាជីវកម្មរបស់ខ្លួន អ្នកទាំងនោះ​សមតែ​ប្រឈមនឹងវិធានការផ្លូវច្បាប់។

ប៉ុន្តែ​កិច្ចសហការ​ប្រតិបត្តិការដ៏ល្អ​ឥតខ្ចោះ​រវាង​មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង​ ដើម្បី​ធានាសុវត្ថិភាព​ផ្លូវចិត្ត និងផ្លូវកាយ​របស់​កុមារ​ប្រហែលជា​មិនអាច​ទៅរួច​នោះទេ។ យ៉ា​ងនេះក្តី មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង​គួរ​ប្រើប្រាស់សុភវិនិច្ឆ័យ​ដ៏​ល្អបំផុត​របស់ខ្លួន​ ដើម្បី​បញ្ចៀស​ការធ្វើឲ្យករណី​កាន់តែ​អាក្រក់​ តាមរយៈ​ការ​បង្កើត​បរិយាកាស​​ផ្តល់សិទ្ធិអំណាច​ដល់​កុមារដែលអាចសម្រេច​បានសក្តានុពល​របស់ខ្លួន។

ជំនួសឲ្យការ​ប្រព្រឹត្តការ​រំលោភបំពាន​លើ​កុមារ​ ដែល​ពេលខ្លះ​ជាប្រការ​ខុសឆ្គងដើម្បី​ទទួល​បាន​ប្រយោជន៍សម្រាប់​បុគ្គល​ ឬ ក្រុមណាមួយ ដូច្នេះពួកគេ​គួរ​រួមគ្នា​ដើម្បី​ដាក់បញ្ចូល​បញ្ហា​ទាំងនេះ​ទៅក្នុង​របៀប​វារៈនៃការពិភាក្សារបស់ខ្លួន ​ដោយបង្កើតនូវគំនិតផ្តួចផ្តើមជាក់     ស្តែងដើម្បី​ផ្តល់ដំណោះស្រាយ​ល្អប្រសើរ។

កុមារ​ដែលជា​អនីតិជន​មិនគួរ​ប្រឈមនឹង​ការភ័យខ្លាច​ឡើយ ប៉ុន្តែ​កុមារ​គួរ​ទទួលបាន​បរិយាកាស​ល្អប្រសើរ​ដែលការពារពួកគេដើម្បីអាច រៀនសូត្រ ដឹកនាំ សម្រេ​ចចិត្ត និងអភិវឌ្ឍ​​ក្លាយ​ជា “ទំពាំងស្នង​ឫស្សី” ​ដ៏​រឹងមាំ និង​ប្រកប​ដោយផលិតភាព​។

Advertisements
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s