ថ្នាក់កុំព្យូទ័រតំបូងគេសម្រាប់ដូនតី 

អត្ថបទដោយ៖ ទៀប សីហា

សិស្សសាលាអនុវិទ្យាល័យដួនតី ដែលកាលពី២០ឆ្នាំមុនបានត្រឹមតែស្គាល់ពាក្យថា «កុំព្យូទ័រ» តត​គ្នា នោះ ឥឡូវ គ្រប់គ្នា នឹងបានឃើញ និងប៉ះពាល់ដោយផ្ទាល់ តាមរយៈថ្នាក់កុំព្យូទ័រ ក្រោមជំនួយឧបត្ថម្ភ ពីក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាមួយ នៃប្រទេសជប៉ុន (SCSK Corporation) ហើយក៏ជាក្រុមអ្នកស្ម័គ្រ ឈ្មោះ “Earth One” តាមរយៈ អង្គការ ភ្លែន អន្តរជាតិ កម្ពុជា។

PLA_4944

ស្ថិតក្នុងស្រុកពញ្ញាក្រែក អនុវិទ្យាល័យដែលមានសិស្សចំនួន ៥៣៥នាក់ ក្នុង ឆ្នាំសិក្សា២០១៣ ២០១៤ នឹងទទួលបានអាគារមួយខ្នង២បន្ទប់ រួមជាមួយកុំព្យូទ័រ ១៣គ្រឿង ដើរដោយ ថាមពលពន្លឺព្រះអាទិត្យ ដែលទាំងនេះនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃទី២៧ ខែមករា។

ថ្លែងក្នុងចំណោមអ្នកចូលរួម 600 នាក់​ លោក ខន បូរ៉ា អានសារជំនួស តំណាងម្ចាស់ជំនួយ លោក Masato Takiguchi និយាយថា៖ «បន្ទាប់ពីយើងបានស្វែងយល់ពីកម្ពុជា យើងដឹងថាចំណេះដឹងខាង​ផ្នែកកុំព្យូទ័រ​របស់អ្នកមានការខ្វះខាតខ្លាំង និងមានភាពលំបាកក្នុងការដែលអាច​ឈោងចាប់ការងារ​នៅទីក្រុង។

អ្នកក៏មិនមានប្រព័ន្ធផ្គត់ផ្គង់អគី្គសនីនៅក្នុងសហគមន៍របស់អ្នក។ ដូច្នេះហើយ បានជា​យើង ផ្តល់ជូនអ្នក ទាំងថ្នាក់កុំព្យូទ័រ និងប្រព័ន្ធផ្គត់ផ្គង់អគី្គសនី ពីព្រោះយើងចង់អោយអ្នករៀន អោយ​បានច្រើនតាមដែលអ្នកអាចរៀនបាននៅក្នុងថ្នាក់នេះ។»

“បង្កើតក្តីសុបិន្តសម្រាប់អនាគតរបស់យើង” នេះជាទស្សនៈរបស់ SCSK ។ យើងជឿជាក់យ៉ាងមុតមាំ ថា ការគាំទ្ររបស់យើងចំពោះអ្នកនៅក្នុងស្ថានភាពនេះ នឹងត្រួសត្រាយសម្រាប់ “បង្កើតក្តី សុបិន្ត​សម្រាប់អនាគតរបស់យើង”។ ដូច្នេះហើយការសាងសង់ថ្នាក់កុំព្យូទ័រនេះ វាមានន័យណាស់ សម្រាប់​ពួកយើងទាំងអស់គ្នា។

កុមារី លៀវ ដារា នឹងឡើងថ្នាក់ទី៩ឆ្នាំនេះ ជាថ្នាក់តំបូងនៃថ្នាក់អនុវិទ្យាល័យ ហើយដែល ឆ្នាំតំបូង​មាន​ថ្នាក់កុំព្យូទ័រ។ បើទោះបី ដារា សប្បាយនឹងបានឡើងទៅអនុវិទ្យាល័យ តែនាងរីករាយ ជាងនេះទៅ ទៀត​នោះ គឺបានរៀនកុំព្យូទ័រ។ ដារាប្រាប់ថា៖ «ក្តីសុបិន្តរបស់ខ្ញុំក្លាយជាការពិត ដែលខ្ញុំមិនសង្ឃឹមទេ​ថា ខ្ញុំបានរៀនកុំព្យូទ័រ»។  

PLA_4885

លោកគ្រូ ឈុន ឈាង នាយកសាលាអនុវិទ្យាល័យដូនតីរយៈពេល៥ឆ្នាំហើយ បានប្រាប់ឲ្យដឹងថា នេះ​ជាសំណាងសម្រាប់សិស្សក្នុងសាលារៀន អាចជួយឲ្យពួកគេមានជំនាញមួយ ជាជំនាញ ឬក៏ជាមេរៀន ដែលមាននៅថ្នាក់មហាវិទ្យាល័យ។ គាត់បន្តថា៖ «សិស្សមួយថ្ងៃមួយថ្ងៃ តែងតែមកសួរថាតើ ថ្នាក់​កុំព្យូទ័រហ្នឹង ហើយនៅពេលណាលោកគ្រូ ហើយខ្ញុំក៏សួរតទៅអង្គការភ្លែនដែរថាពេលណា?»។

ជាផ្នែកមួយនៃកម្មវិធីអប់រំក្នុងតំបន់ប្រតិបត្តិកម្មវិធីរបស់អង្គការភ្លែនកម្ពុជា រហូតមកដល់ពេលនេះ បាន​បង្កើតឲ្យមានថ្នាក់កុំព្យូទ័រ១២សាលា ក្នុងខេត្ត សៀមរាប និងកំពង់ចាម ហើយសិស្សប្រមាណ ជាងមួយម៉ឺននាក់ បានចូលរៀនថ្នាក់កុំព្យូទ័រនេះ។

លោក យី គឹមថាន ប្រធានតំបន់ប្រតិបត្តិកម្មវិធីអង្គការភ្លែនខេត្តកំពង់ចាម និយាយថា ការបង្កើត​ឲ្យមានអគារសិក្សាកំព្យូទ័រ ជាការផ្តល់ឱកាសឲ្យយុវជននៅតាមជនបទ ស្វែងយល់និងប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បីប្រកួតប្រជែងនិងទទួលបានការងារសមរម្យនាថ្ងៃខាងមុខ។

This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s