ត្រៀមលក្ខណៈដល់កុមារជនជាតិដើម្បីចាប់ផ្តើមបឋមសិក្សា

 ដោយ មុំ ច័ន្ទតារា សូឡី

ពង្រីកកិច្ចសហប្រតិបត្តិការរវាងអង្គការភ្លែននិងសហគមន៍អឺរ៉ុបនឹងបង្ករលក្ខណៈអោយ​កុមារតូចរាប់ពាន់អ្នកបន្ថែមទៀត​ក្នុងសហគមន៏ជនជាតិដើមភាគតិចរបស់ខេត្តរតនគិរី​ទទួលបានឱកាសត្រៀមខ្លួនចូលរៀនបឋមសិក្សា។

 ទោះជាមានភាពប្រសើរឡើង វិសាលភាពនិងគុណភាពអប់រំក្នុងខេត្តទិសឥសានមួយនេះ​នៅតែជាបញ្ហាប្រឈម។​ ស្ថានភាពកាន់តែលំបាកថែមទៀតសម្រាប់ការអប់រំ​មត្តេយ្យសិក្សា ដែលធ្វើអោយសិ្ថតក្នុងអាទិភាពចម្បងរបស់ខេត្ត។

គម្រោងដែលប្រកាសចាប់ផ្តើមកាលពីថ្ងៃ២៦ មិនា ក្នុងកិច្ចសហការរវាងអង្គការភ្លែន និង​សហគមន៏អឺរ៉ុប សម្រាប់ទឹកប្រាក់ជាងមួយលានដុល្លាអាមេរិក នឹងតម្រែតម្រង់សក្តានុពល​កុមារតូចដើម្បីឆ្លើយតបទៅនឹងអទិភាពអប់រំរបស់ខេត្ត។

blog

“មានកុមារអាយុក្រោម៦ឆ្នាំ​​ប្រមាណ២៨%នៅរតនគិរី ជាពិសេសស​ម្រាប់កុមារក្នុងក្រុងបានលុង មានឱកាសចូលរៀនមត្តេយ្យ”​ ​ប្រធាន​មន្ទីរអប់រំខេត្ត លោកស្រី ច័ន្ទខាំឃឿបានមាន​ប្រសាសន៍ដោយបន្ថែមថា​ អត្រានេះកាន់តែទាបទៀតក្នុងចំណោមកុមារ​ជនជាតិដែលរស់​នៅក្នុងសហគមន៍ដាច់ស្រយាល។ 

ប្រធានប្រតិបត្តិកម្មវិធីភ្លែនប្រចាំខេត្តរតនគិរី លោក ផែន ប៊ុនធឿន សង្កត់ធ្ងន់​​លើភាពក្រីក្រ ​បញ្ហាប្រឈមផ្នែកភាសា​ ព្រមទាំងភាព​​នៅមានកំណត់នៃ​វិសាលភាពសេវាអប់រំមត្តេយ្យ​សិក្សា ថាជាកត្តាចម្បង ដែលអាចនាំ​ដល់ការបោះបង់នៅបឋមសិក្សា។

លោក សុខ យីម ដែលជាមន្រ្តីគម្រោងអភិវឌ្ឍន៍និងគាំពារកុមារតូច អង្គការភ្លែនប្រចាំ ខេត្ត​រតនគិរីបានពន្យល់​ពីវិធីសាស្រ្តដែលអង្គការនេះអនុវត្តដើម្បីដោះស្រាយ​បញ្ហាខាងលើ៖ “យើងបានរកឃើញថា ​មានតែគ្រូស្ម័គ្រចិត្តមកពីសហគមន៍​ផ្ទាល់តែម្តងដែលយល់ច្បាស់នូវអ្វីដែលកុមារក្នុងតំបន់នោះចង់បាន។”

 “គ្រូទាំងនោះគាត់ចេះនិយាយទាំងភាសាខ្មែរនិងភាសាជនជាតិដែលកុមារក្នុងសហគមន៍​អាចយល់បាន។​ ជាងនេះទៅ​ទៀតពួកគាត់ស្គាល់ទីតាំងតំបន់ទាំងនោះយ៉ាងច្បាស់។ កុមារ​មិនអៀនទេពេលនៅជាមួយពួកគាត់” លោក យីម បន្ថែម។

 បទពិសោធន៍ជាច្រើនឆ្នាំរបស់លោកស្រីប្រធានការិយាល័យអ​ប់រំខេត្ត ដែលោកស្រីខ្លួនឯង​ផ្ទាល់ជាជនជាតិដើម បង្ហាញថា៖ “ប្រសិនបើកុមារតូចបានឆ្លងកាត់មត្តេយ្យសិក្សា ពួកគេនឹង​ទទួលបានចំណេះដឹងមូលដ្ឋានទាំងផ្នែករាងកាយនិងបញ្ញា ហើយពួកគេនឹងអាចចូល 

សង្គមកុមារប្រសើរ។ សិស្សដែលបានបញ្ចប់មត្តេយ្យសិក្សាមានមានឱកាសច្រើនក្នុងការ​រៀនចប់ថ្នាក់ទី៦។ ខ្ញុំស្វាគមន៍ការងារអង្គការភ្លែន​ព្រោះយើងត្រូវការមត្តេយ្យច្រើនទៀត។

ការបង្ករលក្ខណៈអោយកុមារជនជាតិដែលមិនសូវទទួលបានការយកចិត្តទុកដាក់ ដើម្បី​ចាប់យកឱកាស្មើរគ្នាពីការរីកចម្រើនរបស់​ប្រទេសជាតិ គឺជាការងារចម្បងរបស់អង្គការភ្លែន​ ចាប់តាំងពីពេលដែលខ្លួនបានចាប់ផ្តើមអនុវត្តគម្រោងក្នុងខេត្តរតនគិរីកាលពី១៧ខែមុន។

This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s