ក្រពះនិងការសិក្សា

ប៉ុននិងគ្រួសារ

ប៉ុននិងគ្រួសារ

ស្វាយលើ ក្នុងខេត្តសៀមរាប៖ ស្ថានភាពក្រីក្រកើតឡើងសូម្បីតែនៅក្នុងតំបន់ដែលគ្រួសារភាគច្រើនមានដីកសិកម្មផ្ទាល់ខ្លួន។​ ប៉ុនជាកុមារីរស់នៅក្នុងចំណោមគ្រួសារក្រីក្របំផុតក្នុងតំបន់នេះ។​ផ្ទះរបស់នាងជាកូនខ្ទមដែល​​គ្មានបន្ទប់ និងមានសសរកម្ពស់ត្រឹមស្មា។នាងរស់នៅជាមួយឪពុកចុង​​​ ម្តាយ និងប្អូនតូចៗ​បីនាក់។

ផ្ទះនាងគ្មានអណ្តូងទឹកបង្គន់ផើងចម្រោះទឹកនិងវិទ្យុទេហើយសូម្បីតែកង់ឬអំពូលភ្លើងមួយក៏​គ្មានដែរ។ប្រភពអគ្គីសនីតែមួយគត់​នៅក្នុងផ្ទះនេះគឺកូនអាគុយមួយដែលពួកគេទុកដើម្បីបញ្ចូល​ទូរស័ព្ឌចាស់មួយ។គ្រួសារកុមារីប៉ុនអាចទទួលផលស្រូវដែលចិញ្ចឹមពួកគេបាន​ត្រឹមប្រាំខែ​ប៉ុណ្ណោះ  ​នេះបើតាមសម្តី ញឹប ប៉ុកជាម្តាយប៉ុន។ឪពុកចុងនាងធ្វើការបន្ថែមនៅចំការឪឡឹក ដែលគាត់ត្រូវដើរប្រហែលបីម៉ោងទើបដល់។ គាត់រកចំណូលបានប្រហែល១.២០០រៀលក្នុង​មួយថ្ងៃពីការងារនេះ។

គ្រួសារទាំងមូលត្រូវការចំណូលនេះដើម្បីសងបំណុលគេចំនួន៣០០ដុល្លាដែលបានខ្ចីមកផ្គត់ផ្គង់​ជីវភាពគ្រួសារដោយយកប្លង់ដីទៅបញ្ចាំ។អាត្រាការប្រាក់នៃកម្ចីនេះគឺប្រហែល៤០%ក្នុងមួយឆ្នាំ​។ម្តាយប៉ុនហាក់ដូចជាពិបាកក្នុងការគណនាអាត្រាការប្រាក់នេះណាស់នៅពេលដែលយើងសួរ​គាត់។​នេះក៏ដោយសារគាត់មិន​បានចូលរៀនសោះ។

ប៉ុនជាកុមារីម្នាក់ដែលទទួលបានអាហារូបករណ៍ជាអង្ករដើម្បីអោយនាងអាចបន្តការសិក្សា​ទៀតបាន។​គ្រួសាររបស់នាងទទួលបានអង្ករ៣០គីឡូក្រាមសម្រាប់រៀងរាល់បីខែ។​ក្នុង​គ្រួសាររបស់នាង​ជាមនុស្សទីមួយដែលរៀនបានថ្នាក់ទី៤។

អានបន្ថែម

ប៉ុនក្នុងថ្នាក់រៀន

ប៉ុនក្នុងថ្នាក់រៀន

This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s