សួស្តី!

អស់លោក លោកស្រីអ្នកសារព័ត៍មាន៖

អនុញ្ញាតអោយខ្ញុំជំរាបជូនអស់លោក លោកស្រី អំពីមូលហេតុដែលអង្គការភ្លែន អន្តរជាតិកម្ពុជា

ផ្តួចផ្តើមនូវការងារជំរុញអោយមាន សារព័ត៍មានកុមារមេត្រី  ក្នុងប្រទេសកម្ពុជា។

– 

អង្គការភ្លែន ដែលជាអង្គការអភិវឌ្ឍន៍សហគមន៍ដោយយកកុមារជាមូលដ្ឋាន 

បង្កើតឡើងដោយអ្នកសារព័ត៍មាន។ ក្នុងឆ្នាំ១៩៣៧ សង្គ្រាមក្នុងប្រទេសអេស្ប៉ាញ 

បង្កទុក្ខភ័យដល់កុមារជាច្រើនគួរអោយសង្វេក។ ស្ថានភាពនេះបានដក់ជាប់ក្នុងអារម្មណ៍

របស់អ្នកការសែតពីររូបដែលកំពុងយកព័ត៍មានអំពីសង្គ្រាមនោះ។ បេះដូងមនុស្សធម៌ជំរុញ

អោយពួកគាត់គៀងគរធនធាននានាដើម្បីជួយកុមារ ដែលជាលទ្ធផល គំនិតផ្តួចផ្តើមនេះ

បង្កើតបានជាអង្គការភ្លែនដែលកំពុងលើកកម្ពស់ជីវភាពរស់នៅ កិច្ចការពារ ការអភិវឌ្ឍ 

និងការចូលរួមរបស់កុមាររាប់លាននាក់នៅជាង៦០ប្រទេសទូទាំងពិភាពលោក

 រួមទាំងប្រទេសកម្ពុជាយើងផងដែរ។

យល់ឃើញអំពីតួនាទីដ៏សំខាន់របស់សារព័ត៍មានក្នុងការផ្សព្វផ្សាយ និងអប់រំ ក្នុងការរួមចំណែក

លប់បំបាត់ភាពក្រីក្ររបស់កុមារ អង្គការភ្លែនអន្តរជាតិកម្ពុជាបានផ្តួចផ្តើមអោយមានសកម្មភាព

លើកកម្ពស់សារព័ត៍មានកុមារមេត្រី ជាពិសេសចំពេល (២០១២) ដែលអង្គការភ្លែន

ពិភពលោកប្រារព្ឋខួប៧៥ឆ្នាំ ក្នុងកិច្ចសហការជាមួយ ក្លឹបអ្នកការសែតកម្ពុជា

ដំណាក់កាលដំបូង អង្គការភ្លែន និងក្លិបអ្នកការសែតកម្ពុជា ធ្វើការវាយតំលៃអត្ថបទ

ឬរបាយការណ៍ទាក់ទងនឹងកុមារក្នុងឆ្នាំ២០១១។ អត្ថបទដែលល្អជាងគេបំផុតត្រូវបាន

ផ្តល់ការលើកទឹកចិត្ត (សូមទស្សនាវីដេអូនេះ http://www.youtube.com/watch?v=7sBhLNiZR_4&feature=relmfu 

ដើម្បីទទួលខ្លឹមសារបនែ្ថម)។  តាមរយៈកាងារនេះយើងសង្កេតឃើញថាអត្ថបទ

និងសេចក្តីរាយការណ៍នានាទាក់ទងនឹងកុមារ៖

  • ផ្តោតសំខាន់លើបញ្ហាអវិជ្ជមាន
  • ខ្វះយន្តការណ៍ការពារសុវត្ថិភាពកុមាររងគ្រោះ
  • មិនសូវឆ្លុះបញ្ចាំងសិទ្ធិកុមារអោយបានស៊ីជម្រៅ
  • មិនសូវមានឥទ្ធិពលដើម្បីអប់រំសាធារណជនអោយយល់ដឹងអំពីស្ថានភាពកុមារ
  • ខ្វះទិន្នន័យ និងប្រភពគាំទ្រប្រកបដោយអាជីព
  • ទូទៅពេក មិនផ្តោតលើចំណុចជាក់លាក់

ផ្អែកលើលទ្ខផលទាំងនេះ អង្គការភ្លែន និងក្លិបអ្នកការសែតកម្ពុជា បង្កើតកម្មវិធីបណ្តុះបណ្តលមួយដល់

ក្រុមអ្នកសារព័ត៍មាន។ កម្មវិធីនេះលើកទឹកចិត្តជាសំខាន់ដល់អ្នកសារព័ត៍មានជាស្រ្តី។ 

ជំហានបន្ទាប់គឺ ការប្រើប្រាស់យន្តការណ៍នានា ដែលរួមមានទាំងការបង្កើត blog នេះឡើង

ដើម្បីសម្រួលដល់អ្នកសារព័ត៍មានទាំងឡាយក្នុងការរាយការណ៏បញ្ហាទាក់ទងនឹងកុមារ

ប្រកបដោយកុមារមេត្រីភាព។ បានន័យថា យើងលើកទឹកចិត្តអោយការរាយការណ៍អំពីបញ្ហា

កុមារអោយបានច្រើន និងស៊ីជម្រៅ ដែលអាចជះឥទ្ឋិពលជាវិជ្ជមានដល់កុមារកម្ពុជា 

ដើម្បីអោយពួកគេអាចបំពេញសក្តានុពលរបស់ខ្លួនបាន និងក្លាយជាពលរដ្ឋសកម្ម

ក្នុងការភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។

Blog នេះមិនតំណាងអោយទន្សនៈរបស់អង្គការភ្លែនទាំងស្រុងនោះទេ។ រំពឹងថា Blog នេះ

អាចផ្តល់ជាគំនិតមូលដ្ឋានខ្លះដល់អ្នកសារព័ត៍មានក្នុងការចាប់ផ្តើមប្រាប់អំពីបញ្ហាកុមារ។

សូមអរគុណ!

This entry was posted in Uncategorized. Bookmark the permalink.

One response to “សួស្តី!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s